ការផ្តល់សំណងជូនអតិថិជនរហ័ស និងមានទំនុកចិត្តបំផុត

ក្រុមហ៊ុន មេគង្គ ម៉ាយក្រូអ៊ិនសួរេន តែងតែនៅជិតលោកអ្នក និងផ្តល់សំណងជូនលោកអ្នករហ័សបំផុត។ ដោយថ្មីៗនេះ ក្រុមការងាររបស់យើងបានចុះផ្តល់សំណងជូនក្រុមគ្រួសារអ្នកស្រី ស្រូយ យ៉េង ជាប្រជាជនរស់នៅភូមិចុងកោះតូច ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្ដាល។ គាត់បានការពារសុវត្ថិភាពហិរញ្ញវត្ថុរបស់គាត់ជាមួយនិងធានារ៉ាប់រងមេគង្គសុវត្ថិភាព។ជាអកុសលគាត់ក៏បានទទួលមរណភាព អាស្រ័យដូចនេះក្រុមហ៊ុន មេគង្គ ម៉ាយក្រូអ៊ិនសួរេន បានរៀបចំសំណងចំនួន ១០,០០០,០០០រៀល ប្រគល់ជូនដល់ក្រុមគ្រួសារជនរងគ្រោះ។ យើងខ្ញុំសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំដល់ក្រុមគ្រួសារនូវចំពោះការបាត់បង់ដ៏ធំធេងមួយនេះ។