តើគួររៀបចំបែបណា ទើបមិនមានហានិភ័យក្នុងគ្រួសារ?

ជីវិតរស់នៅក្នុងទីក្រុងដែលមានភាពមមាញឹកខ្លាំង ធ្វើការងារចាប់ពីម៉ោង 8 ព្រឹកដល់ 5 ល្ងាច ពេលខ្លះមានកិច្ចប្រជុំភ្លាមៗ ឬត្រូវបំពេញទស្សនកិច្ចការងារក្នុងរយៈពេលវែង សុទ្ធតែជាបញ្ហាប្រឈម ដែលកាត់បន្ថយពេលវេលាជួបជុំគ្រួសាររបស់លោកអ្នក។ការធ្វើឲ្យមនុស្សជាទីស្រឡាញ់របស់លោកអ្នកមានសុខភាពល្អ និងសុភមង្គល ប្រៀបបានទៅនឹងកីឡារត់ម៉ារ៉ាតុងនៅក្នុងជីវិតរបស់យើងដូច្នោះដែរ ហើយដើម្បីជួយលោកអ្នកសម្រេចគោលដៅនេះលោកអ្នកគួរតែរៀបចំតាមចំណុចដូចជា៖

1. ធានារ៉ាប់រងសម្រាប់គ្រួសារ

ដោយសារតែគ្រោះថ្នាក់ទាំងអស់ យើងតែងតែមើលមិនឃើញ ការទទួលយកធានារ៉ាប់រងសម្រាប់គ្រួសារពិតជាមានសារៈសំខាន់ណាស់ពេលខ្លះ គ្រាន់តែគ្រោះថ្នាក់ តែមួយមុខអាចធ្វើឲ្យសេដ្ឋកិច្ចគ្រួសាររបស់លោកអ្នកមានបញ្ហាធ្ងន់ធ្ងរបាន។ នៅពេលលោកអ្នកបានទិញប័ណ្ណធានារ៉ាប់រងសម្រាប់គ្រួសាររបស់ខ្លួន លោកអ្នកអាចបន្តដំណើរជីវិតទៅមុខ និងអាចរស់នៅដោយក្ដីរីករាយជាមួយនឹងគ្រួសារដោយពុំមានកង្វល់ផ្លូវចិត្តអ្វីឡើយ។



2. ដំណើរកម្សាន្ត និងវិស្សមកាល

មានការលើកឡើងថា គូស្វាមីភរិយាវ័យក្មេងភាគច្រើនមានការលំបាកក្នុងការបែងចែកពេលវេលាធ្វើការងារ និងពេលវេលាជួបជុំគ្រួសារ។ ពេលខ្លះ យើងពិតជាមានការលំបាកខ្លាំងក្នុងការលៃលក ពេលវេលាដ៏មានតម្លៃរបស់យើងដើម្បីឈប់សម្រាកពីការងារដើម្បីធ្វើដំណើរកម្សាន្ត និងសម្រាកវិស្សមកាលជុំគ្រួសារនោះ ប៉ុន្តែក៏មានកន្លែងជាច្រើនដែលលោកអ្នកអាចទៅកម្សាន្តលេង និងទទួលយកបទពិសោធន៍នៅចុងសប្ដាហ៍ផងដែរ ដូច្នេះលោកអ្នកមិនចាំបាច់ត្រូវតែធ្វើដំណើរទៅកម្សាន្តនៅទីកន្លែងឆ្ងាយៗ ឬចំណាយប្រាក់ច្រើនទៅលើដំណើរកម្សាន្តរយៈពេលខ្លីនោះទេ។ គ្រាន់តែការធ្វើដំណើរកម្សាន្តធម្មតាក៏ផ្ដល់បទពិសោធន៍ដ៏ល្អអស្ចារ្យសម្រាប់អ្នកគ្រប់គ្នាទៅហើយ ចុះទម្រាំតែការចេញឆ្ងាយពីទីក្រុងដ៏មមាញឹកដើម្បីទៅធ្វើដំណើរកម្សាន្តបន្ធូរអារម្មណ៍ និងស្រូបយកខ្យល់បរិសុទ្ធដ៏បំព្រងទៀតនោះ ប្រាកដជាក្លាយជាពេលវេលាដ៏សប្បាយរីករាយមិនអាចបំភ្លេចសម្រាប់ក្រុមគ្រួសាររបស់លោកជាក់ជាមិនខាន។

3. សកម្មភាពខាងក្រៅជាលក្ខណៈគ្រួសារ

ការនិយាយអំពីការធ្វើដំណើរកម្សាន្តជាលក្ខណៈគ្រួសារ និងស្រូបយកខ្យល់អាកាសបរិសុទ្ធការធ្វើសកម្មភាពនៅខាងក្រៅជាមួយនឹងគ្រួសារ គឺជាឱកាសមួយដ៏អស្ចារ្យដែលធ្វើឲ្យគ្រួសារមួយកាន់តែទទួលបានសុខភាពល្អ និងមានសុភមង្គល។ មិនថាសកម្មភាពកម្សាន្តនោះជាការកម្សាន្តនៅតាមសួនច្បារ ការជិះរទេះនៅតាមជនបទ ឬការធ្វើដំណើរឡើងភ្នំកាត់តាមព្រៃនោះទេ ការធ្វើដំណើរកម្សាន្តទៅខាងក្រៅ នឹងជួយឲ្យលោកអ្នកដកឃ្លាពីការសិក្សា ការធ្វើការងារ ចរាចរណ៍ដ៏ចង្អៀត។ ជាមួយនឹងការឡើងភ្នំ ការជិះរទេះ ឬការដើរ ជាមួយគ្រួសារ ក៏អាចជួយដុតបំផ្លាញកាឡូរីចេញពីក្នុងខ្លួនយើងផងដែរ។