ក្រុមហ៊ុន​ ​មេគង្គ ​ម៉ាយ​ក្រូ​អ៊ិន​សួរេន ​បាន​ទទួល​អាជ្ញាបណ្ណ​ពី​ក្រសួង​សេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​ដែល​បាន​ចុះ​បញ្ជី​លេខ​ ៥៦១ ​នៅ​ថ្ងៃ​ទី ០២ ​ខែ​ ​វិច្ឆិកា ​ឆ្នាំ​ ២០១៥ ។ ​ក្រុមហ៊ុន​ ​មេគង្គ ​មាន​បណ្ដាញ​ចែកចាយ​ស្ទើរតែ​ពាសពេញ​ព្រះរាជាណាចក្រ​កម្ពុជា​។​

បេសសកម្ម


ក្រុមហ៊ុន​ ​មេគង្គ ​គឺជា​ក្រុមហ៊ុន​ធានារ៉ាប់រង​ខ្នាត​តូច​របស់​ជា​ជនជាតិ​កម្ពុជា​ ​ដែល​បង្កើតឡើង​ក្នុង​គោលបំណង​ជួយ​លើក​កំពស់​គុណ​តម្លៃ​នៃ​ជីវិត​របស់​ប្រជាជន​ដែល​មាន​ចំណូល​ទាប​ ​និង​មធ្យម​ដើម្បីឲ្យ​ពួកគេ​អាច​ទទួលបាន​នូវ​ការការពារ​ពី​ហានិភ័យ​ហិរញ្ញវត្ថុ​ដែល​មិន​អាច​មើលឃើញ​ តាមរយៈ​ផលិតផល​ធានារ៉ាប់រង​ដ៏​សំបូរ​បែប ​ភាពច្នៃប្រឌិត​ក្នុង​ការចែកចាយ​ ​និង​ ​សេវា​បម្រើ​អតិថិជន​ប្រកបដោយ​វិជ្ជាជីវៈ​ខ្ពស់​។​

ទស្សនៈវិស័យ


ក្រុមហ៊ុន​ ​មេគង្គ ​មាន​ចក្ខុ​វិស័យ​ក្លាយជា​ក្រុមហ៊ុន​ធានារ៉ាប់រង​ខ្នាត​តូច​មួយ​ដែល​ដឹកនាំ​ចំណែក​ទីផ្សារ​ធានារ៉ាប់រង​ខ្នាត​តូច​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ ​តាមរយៈ​ការពង្រីក​សក្ដានុពល​ទីផ្សារ​ និង​ប្រតិបត្តិការ​អាជីវកម្ម​ទូទាំង​ព្រះរាជាណាចក្រ ​កម្ពុជា​។​

គុណតម្លៃ


នៅក្នុង​របទ​នៃ​ដំណើរការ​អាជីវកម្ម​របស់​ខ្លួន​ ក្រុមហ៊ុន​ ​មេគង្គ ​បាន​ដាក់បញ្ចូល​គុណ​តម្លៃ​ដូច​ខាងក្រោម​នៅក្នុង​ការដឹកនាំ​ ​ប្រតិបត្ដិការ​លក់​ ​និង​ សកម្មភាព​អាជីវកម្ម​របស់​ក្រុមហ៊ុន​៖​

  • សុចរិតភាព:
ជា​គុណ​តម្លៃ​របស់​បុគ្គលិក​មេគង្គ​ម្នាក់​ៗ​ ​ដែល​ត្រូវ​ធ្វើជា​បុគ្គល​ដែល​មាន​ក្រម​សីលធម៌​ ​សុជីវធម៌​ ​និង​សុចរិតភាព​នៅ​កន្លែង​ធ្វើការ​។ ​សុចរិតភាព​គឺជា​មូលដ្ឋានគ្រឹះ​ដែល​បុគ្គលិក​អាច​ប្រើប្រាស់​ដើម្បី​បង្កើត​ទំនាក់ទំនង​ល្អ​ ​ទំនុកចិត្ត​ ​និង​បង្កើន​ទំនាក់ទំនង​រវាង​បុគ្គល​ និង​បុគ្គល​ប្រយោជន៍​អោយ​មាន​ប្រសិទ្ធភាព​ខ្ពស់​។​
  • ភាពជឿជាក់:
មេគង្គ​ផ្ដល់​អាទិភាព​ទៅលើ​ទំនាក់ទំនង​រវាង​ក្រុមហ៊ុន​ ​និង​ ​អតិថិជន​នីមួយ​ៗ​ ​ដែល​ពួកគេ​អាច​ទទួលបាន​ការ​សេវាកម្ម​ប្រកប​ដោយ​ភាព​ជឿជាក់​ទាំង​មុន​ ​និង​ ក្រោយពេល​ទិញ​បណ្ណ​សន្យា​រ៉ាប់រង​ពី​ទីប្រឹក្សា​ធានារ៉ាប់រង​ប្រក​ដប​ដោយ​វិជ្ជាជីវៈ​របស់​យើង​។​
  • ទំនុកចិត្ត:
បុគ្គលិកមេគង្គទាំងអស់គឺមានទំនុកចិត្ត ភាពស្មោះត្រង់ និងវិជ្ជាជីវៈក្នុងការឈានទៅដល់អតិថិជន។

ភាពប្រកួតប្រជែង


ក្រុមហ៊ុន​ ​មេគង្គ ​នឹង​ពង្រឹង​វិសាលភាព​ ​និង​ភាពប្រកួតប្រជែង​របស់​ខ្លួន​តាមរយៈ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ "FINTECH" ​ដើម្បី​អភិឌ្ឍ​សមត្ថភាព​ចម្បង​ទៅលើ​ការបង្កើត​ប្រព័ន្ធ​ចែកចាយ​ផលិតផល​ដ៏​សំបូរ​បែប​ដែល​អាច​ឆ្លើយតប​ទៅ​នឹង​តម្រូវការ​របស់​អតិថិជន​។​

អាសយដ្ឋាន