ផលិតផលធានារ៉ាប់រង “មេគង្គសង្រ្គោះ” ផ្តល់ជូនការការពារដល់អតិថិជនដែលខ្ចីប្រាក់ពីគ្រឹះស្ថានហិរញ្ញវត្ថុនូវសេវាធានារ៉ាប់រងអាយុជីវិតលើឥណទាន ដែលបុព្វលាភមានតម្លៃសមរម្យជាមួយការធានាផ្តល់សំណងជាសាច់ប្រាក់ទៅអ្នកទទួលផលដើម្បីទូទាត់កម្ចីទៅគ្រឹះស្ថានផ្តល់ឥណទាននូវចំនួនទឹកប្រាក់ដើមទាំងស្រុងដែលអតិថិជនបានខ្ចីត្រឡប់ទៅវិញ។
អត្ថប្រយោជន៍ទទួលបានពីការធានារ៉ាប់រង៖
- សន្តិភាពផ្លូវចិត្តពីហានិភ័យហិរញ្ញវត្ថុ
- ការពារអាយុជីវិតពីការចំណាយដែលមិនបានព្រៀងទុក
- ការធានាម្ភៃបួនម៉ោងក្នុងមួយថ្ងៃ ប្រាំពីរថ្ងៃក្នុងមួយសប្តាហ៍ និងគ្រប់ទីកន្លែង
- សំណងខ្ពស់ជាមួយបុព្វលាភដែលមានតម្លៃសមរម្យ
ករណីធានា៖
- មរណភាពដោយសារគ្រោះថ្នាក់
- ពិការភាពដោយសារគ្រោះថ្នាក់
- មរណភាពដោយសារជំងឺ
* លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត
ឧទាហរណ៍
លោក សីហា (អ្នកឈរឈ្មោះខ្ចី) និងប្រពន្ធ (អ្នកចូលរួមខ្ចី) ខ្ចីប្រាក់ពីស្ថាបនមីក្រូហិរញ្ញវត្ថុ អេប៊ីស៊ី ដោយមានទំហំឥណទាន ៥,០០០,០០០រៀល ជាមួយអត្រាការប្រាក់ ១.២% ក្នុងមួយខែ ដោយមានរយៈពេលសង១២ខែ។
- លោកសីហាជាអ្នកឈរឈ្មោះខ្ចី ហើយបានសម្រេចទិញធានារ៉ាប់រងការពារកម្ចី (ទិញតែអ្នកឈរឈ្មោះខ្ចី) បុព្វលាភដែលលោកត្រូវបង់គឺ ស្មើនឹង ១០០រៀលក្នុងមួយថ្ងៃ។
- បើលោកសីហាជួបគ្រោះអកុសលនៅខែទី៦ លោកនឹងទទួលបានសំណងចំនួន ៥,០០០,០០០រៀល (ដោយមិនរួមបញ្ចូលការប្រាក់ក្នុងខែទី៦ឡើយ)។
*ឯកសារនេះ គឺជាការសង្ខេបអត្ថប្រយោជន៍ និងលក្ខខណ្ឌផ្សេងៗ។ សូមអានព័ត៌មានលម្អិតនៅក្នុងបណ្ណសន្យារ៉ាប់រង។
អត្ថប្រយោជន៍ផ្សេងទៀត
- លក្ខខណ្ឌក្នុងការទិញមានភាពងាយស្រួល
- អនុម័តសំណងឆាប់រហ័ស
- ក្លាយជាសមាជិកក្នុងគ្រួសារមេគង្គ “Mekong Club”