រូបភាពសកម្មភាពបណ្ដុះបណ្ដាលអំពីសេវាកម្មធានារ៉ាប់រង ក្នុងខែឧសភា ឆ្នាំ២០១៦

ក្រុមហ៊ុន មេគង្គ ម៉ាក្រូអិុនសួរេន ភីអិលស៊ី បានបើកវគ្គបណ្តុះបណ្តាលសេវាកម្មធានារ៉ាប់រងដល់ដៃគូសហការ និង បុគ្គលិក​បន្ថែម​ទៀតដើម្បីជំរុញឲ្យសេវាកម្មធានារ៉ាប់រងអោយកាន់តែមានភាពទូលំទូលាយដល់អតិថិជនជាអ្នកប្រើប្រាស់ ។ ការ​ផ្តល់​បទពិសោធន៍ក៏ដូចជាការផ្តល់វគ្គបណ្តុះបណ្តាលនេះផងដែរ ក្រុមហ៊ុន មេគង្គ ម៉ាក្រូអិុនសួរេន ភីអិលស៊ី ក៍បានជំរុញបង្កើន​ឲ្យមាន​ភាពទំនាក់ទំនងរវាងដៃគូសហការ បុគ្គលិក និងអតិថិជនផងដែរ ។ នេះជាសមិទ្ធិផលមួយសម្រាម់សិក្ខាកាម​ទទួលបាន​នូវចំណេះដឹងថ្មី ក៏ដូចជាវិធីសាស្រ្ត ក្នុងការបង្កើនអត្រាលក់សេវាធានារ៉ាប់រង ដែលប្រកបដោយទំនុកចិត្ត គុណភាព និង តម្រូវ​ការ​ចាំបាច់របស់អតិថិជនក្នុងការប្រើប្រាស់សេវាកម្មរបស់ខ្លួន ។ ជាលទ្ធផលក្រោយពីបានបញ្ចប់វគ្គបណ្តុះបណ្តាលរួចមក សិក្ខាកាមពិតជាទទួលបាននូវវិធីសាស្រ្តថ្មី ក្នុងការពង្រឹងសេវាកម្មរបស់ខ្លួនជូនដល់អតិថិជនបន្ថែមទៀត។

Back