សកម្មភាពចុះផ្សព្វផ្សាយតាមតំបន់គោលដៅ ខែមិថុនា ឆ្នាំ២០១៦

ក្រុមហ៊ុន មេគង្គ ម៉ាក្រូអ៊ិនសួរេន ភីអិលស៊ី តែងតែយកចិត្តទុកដាក់ក្នុងការបម្រើសេវាកម្មរបស់ខ្លួនដល់អតិថិជនគ្រប់ពេលវេលា​គ្រប់ទីកន្លែង ។ ដើម្បីឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់អតិថិជន ក្រុមហ៊ុនបានធ្វើការដឹកនាំមន្រ្តីផ្តល់ប្រឹក្សា​​សេវាធានា​​រ៉ាប់រង​ធ្វើការផ្សព្វផ្សាយពីគុណតម្លៃនៃសេវាកម្មធានារ៉ាប់រង ជូនអតិថិជនផ្ទាល់តាមតំបន់គោលដៅសំខាន់ៗ ជាច្រើនកន្លែង ។ អតិថិជនបានសម្តែងនូវភាពរីករាយជាមួយនឹងសេវាធានារ៉ាប់រងដែលបានផ្តល់នូវអត្ថប្រយោជន៍ជាច្រើនក្នុងការជួយសម្រួលទុក្ខលំបាករបស់គាត់ក្នុងករណីហេតុការណ៍អាក្រក់ណាមួយកើតឡើង ។ ក្រុមហ៊ុនមេគង្គ ម៉ាយក្រូអិុនសួរេន សន្យាថានឹងបង្កើន​​សេវាកម្មរបស់ខ្លួនបន្ថែមទៀត ហើយក្រុមហ៊ុនក៏សូមថ្លៃងអំណអរគុណដល់អតិថិជនដែលបានប្រើប្រាស់ គាំទ្រ និងផ្តល់​​ទំនុកចិត្ត លើសេវាធានារ៉ាប់រង របស់ខ្លួន ។

Back