វគ្គបណ្តុះបណ្តាលបុគ្គលិកផ្នែកលក់មេគង្គក្នុងខែសីហា ឆ្នាំ២០១៦

ការយល់ដឹងអំពីសេវាកម្មធានារ៉ាប់រងពិតជាសំខាន់ខ្លាំងណាស់សម្រាប់បុគ្គលិករបស់ មេគង្គ ម៉ាយក្រូអិុនសួរេន ភីអិលស៊ី ក្នុងការបំពេញតួនាទីជាមន្រ្តីផ្តល់ប្រឹក្សាធានារ៉ាប់រងដ៏មានវិជ្ជាជីវៈដល់អតិថិជន ។ ដូចនេះដើម្បីធានាអោយបាននូវគុណភាព ក្រុមហ៊ុនបានធ្វើការចែករំលែកនូវ បទពិសោធន៏ផ្ទាល់ដល់មន្រ្តីរបស់ខ្លួនតាមរយៈទ្រឹស្តីក៏ដូចជាការអនុវត្តន៍ផ្ទាល់នូវជំនាញជា អ្នកផ្តល់ប្រឹក្សាដ៏មានវិជ្ជាជីវៈ ។ វគ្គសិក្សានេះមានរយៈពេល ៥ថ្ងៃ ចាប់ផ្តើមពី ថ្ងៃទី ០១ ខែសីហា រហូតដល់ ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៦​ ។ ខាងក្រោមនេះជាសកម្មភាពក្នុងការបណ្តុះបណ្តាលអំពីសេវាកម្មធានារ៉ាប់រង។

Back