មេគង្គ ម៉ាយក្រូអិុនសួរេន ភីអិលស៊ីក្រុមហ៊ុន មេគង្គ ម៉ាយក្រូអិុនសួរេន ភីអិលស៊ី ជាក្រុមហ៊ុនមួយដែលបង្កើតឡើងក្នុងគោលបំណងចូលរួមកាត់បន្ថយភាព​ក្រីក្ររបស់ប្រជាពលរដ្ឋកម្ពុជាតាមរយៈការផ្តល់នូវសេវាធានារ៉ាប់រងដែលល្អប្រសើរ ជូនពួកគាត់ក្នុងការការពារនូវហានិភ័យណាមួយដែលអាចកើតមានឡើងជាយថាហេតុ ។ ក្រុមហ៊ុន មេគង្គ ម៉ាយក្រូអិុនសួរេន ភីអិលស៊ី គឺជាក្រុមហ៊ុនធានារ៉ាប់រងមួយដែលទទួលបាន
អាជ្ញាបណ្ណស្របច្បាប់ ជាក្រុមហ៊ុនធានារ៉ាប់រងខ្នាតតូចពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនៃព្រះរាជាណាចក្រកម្ពុជាដែលបានចុះបញ្ជី
លេខ៥៦១ នៅថ្ងៃទី០២ ខែ វិច្ឆិកា ឆ្នាំ២០១៥ ។​ ក្រុមហ៊ុន មេគង្គ ម៉ាយកូ្រអិុនសួរេន ភីអិលស៊ី គឺជាកុ្រមហ៊ុនដែលផ្តល់នូវសវាធានា
រ៉ាប់រងខ្នាតតូចសម្រាប់អតិថិជនគ្រប់កមិ្រតក្នុងព្រះរាជាណាចក្រកម្ពុជា ។
ទស្សនៈវិស័យ
ជាជម្រើសផ្នែកសេវាធានារ៉ាប់រងខ្នាតតូចសម្រាប់ប្រជាពលរដ្ឋកម្ពុជាគ្រប់កំរិតទូទាំងព្រះរាជាណាចក្រកម្ពុជាក្នុងការ​ទទួលបាននូវ
សេវាធានារ៉ាប់រងដ៏ប្រសើរប្រកបដោយវិជ្ជាជីវៈខ្ពស់និងតំលៃបុព្វលាភសមរម្យ ។
បេសកកម្ម
ច្នៃប្រឌិតបង្កើតនិងផ្ដល់ជូននូវសេវាធានារ៉ាប់រងដ៏សំបូរបែបដល់ប្រជាជនគ្រប់កម្រិតតាមរយៈការពង្រីកសក្តានុពលធានា​​​​​​​ រ៉ាប់រង
អោយកាន់តែទូលំទូលាយដល់ប្រជាជននៅទូទាំងព្រះរាជាណាចក្រកម្ពុជាដើម្បីក្លាយជាមិត្តដ៏ជិតស្និទ្ធដែលនៅ​​​​​​​​​​​​​​​​ជាមួយពួកគាត់គ្រប់ពេលវេលានិងគ្រប់ទីកន្លែង។
គុណតំលៃ
ផ្តល់នូវភាពជឿជាក់ ទំនុកចិត្តខ្ពស់ និងសេវាកម្មឆាប់រហ័សជូនដល់អតិថិជន និងដៃគូសហការ ។